តើយើងជានរណា

ACT គឺជាកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនម៉ាកយីហោសកលចំនួន ២០ ជាមួយនឹងសហជីពសកល IndustriALL ដើម្បីឱ្យកម្មករក្នុងខ្សែច្រវាក់ផ្គត់ផ្គង់វាយនភ័ណ្ឌ និងសម្លៀកបំពាក់ ទទួលបានប្រាក់ឈ្នួលសមរម្យ 

យើងជឿជាក់ថាការចរចាជាសមូហភាពនៅកម្រិតឧស្សាហកម្ម តាមរយៈការបង្កើតសមាគមវិជ្ជាជីវៈ និងការអនុវត្តការបញ្ជាទិញប្រកបដោយការទទួលខុសត្រូវ គឺជាកន្លងដែលមានលក្ខណៈប្រាកដនិយមបំផុត ដើម្បីនាំមកនូវឥទ្ធិពលជាវិជ្ជមានមកលើប្រាក់ឈ្នួល។  

សូមអានព័ត៌មានសង្ខេបអំពី ACT

សមាជិក 

សមាជិកទាំងអស់របស់ACT សុទ្ធតែមានការប្ដេជ្ញាចិត្តក្នុងការធ្វើការងាររួមគ្នា ដើម្បីជួយនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានដល់របៀបកំណត់ប្រាក់ឈ្នួល និងលក្ខខណ្ឌការងារនាពេលបច្ចុប្បន្ននៅក្នុងវិស័យកាត់ដេរ វាយនភណ្ឌ និងស្បែកជើងនៅក្នុងសកលលោក។ ការធានាឱ្យមានប្រាក់ឈ្នួលសមរម្យទាមទារឱ្យមានការប្ដេជ្ញាចិត្តពិតប្រាកដ 

លក្ខខណ្ឌដើម្បីបានចូលជាសមាជិក

បញ្ជីសមាជិក 

សូមក្លិកនៅទីនេះ ដើម្បីមើលបញ្ជីពិស្ដានៃសមាជិកបច្ចុប្បន្នរបស់យើង រួមទាំងម៉ាកយីហោបន្ថែម និងស្លាកសញ្ញារបស់ក្រុមហ៊ុន ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ។  

សូមមើលបន្ថែមទៀត

IndustriALL Global Union and Corporate Signatories of ACT

តើអ្វីទៅជាប្រាក់ឈ្នួលសមរម្យ?

ប្រាក់ឈ្នួលសមរម្យ គឺជាប្រាក់ឈ្នួលអប្បបរមាដែលចាំបាច់សម្រាប់ឱ្យកម្មករម្នាក់បំពេញតម្រូវការជាមូលដ្ឋានសម្រាប់ខ្លួនឯង និងសម្រាប់គ្រួសាររបស់ពួកគេ រួមទាំងចំណូលដែលពួកគេប្រើប្រាស់ ដើម្បីបំពេញតម្រូវការមួយចំនួនផ្សេងទៀត។ ប្រាក់ចំណូលនេះគួរជាប្រាក់ចំណូលដែលទទួលបានក្នុងអំឡុងម៉ោងធ្វើការដែលកំណត់ដោយច្បាប់ (ដោយមិនរាប់បញ្ចូលការថែមម៉ោង)។ 

ប្រាក់ឈ្នួលសមរម្យមានទស្សនៈទានផ្សេងខុសគ្នា ហើយតួលេខដែលស្នើឡើងអាចមានការប្រែប្រួលខុសគ្នាឆ្ងាយ។ មានការឯកភាពគ្នាជារួមថាប្រាក់ឈ្នួលបច្ចុប្បន្ននៅក្នុងប្រទេសដែលផលិតសម្លៀកបំពាក់ភាគច្រើន ស្ថិតនៅក្រោមកម្រិតប្រាក់ឈ្នួលសមរម្យជាទូទៅ 

ជួបជាមួយនឹងក្រុមការងារ

Bea Ruoff

Head of Operations, Accountability and Monitoring ACT

Bea Ruoff has published several articles about her research on labour market development and inequality, wage setting and global value chains and has designed and managed multi-stakeholder research projects at the Berlin School of Economics and Law.

David Cichon

Interim Head of Programmes

David Cichon has a background in sociology and political science with a research focus on industrial relations in global value chains. He completed his doctoral thesis on wage setting in Cambodia’s garment and footwear industry.

Tandiwe Gross

Senior Programme Manager, ACT

Tandiwe Gross joined the team in June 2018. She has a background in political science, law and labour policies, and has worked for the ILO in the field of online capacity building and technical advice on due diligence. More recently she served in the ILO Liaison Office in Myanmar.

James Dunlop

International Communications Manager

James has a background in communication strategy and public policy with a particular focus on wages and the global garment industry. An avid storyteller, James has supported civil society, government and private sector groups to use communication strategies to secure better outcomes for workers and communities.

Sophia MacRae-Tod

Project Manager

Sophia comes from a client-facing background with experience in global project management, serving corporates to non-profits. Her focus at ACT will be centred on enhancing member engagement and success as well as enabling ACT to thrive through the monitoring and evaluation of ACT-wide commitments.

សមាជិកក្រុមប្រឹក្សាភិបាល

Christina Erika Hajagos-Clausen

Director, Textile and Garment Industry, IndustriALL Global Union

Kaiesha Gibson

Corporate Responsibility Manager, Pentland Brands

អនុស្សរណៈស្តីពីការយោគយល់គ្នា

អនុស្សរណៈស្តីពីការយោគយល់គ្នា – ចុះហត្ថលេខាដោយក្រុមហ៊ុនជាសមាជិក និង IndustriALL គឺជាមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការរវាងសមាជិក ACT នឹងដាក់ចេញនូវការប្ដេជ្ញាចិត្តដែលចាំបាច់ ដើម្បីលើកកម្ពស់សេរីភាពនៃការបង្កើតសមាគមវិជ្ជាជីវៈ ការចរចាជាសមូហភាព និងប្រាក់ឈ្នួលសមរម្យនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល 

 

ការប្ដេជ្ញាចិត្តនៃសមាជិក ACT រួមមាន 

ក្រុមហ៊ុនម៉ាកយីហោ ន 

  • ធ្វើការងារដើម្បីធានាយ៉ាងណាឱ្យការអនុវត្តការបញ្ជាទិញ ផ្តល់ការគាំទ្រដល់ការកសាងភាពជាដៃគូរយៈពេលវែងជាមួយនឹងក្រុមហ៊ុនផលិត  
  • ធានាថាការអនុវត្តការបញ្ជាទិញបង្កភាពងាយស្រួលដល់ការផ្តល់ប្រាក់ឈ្នួលសមរម្យ 
  • ធ្វើការផ្លាស់ប្តូរព័ត៌មានដែលចាំបាច់នានា ពាក់ព័ន្ធនឹងរោងចក្រដែលជាអ្នកផ្គត់ផ្គង់ជាយុទ្ធសាស្ត្រជាមួយនឹង IndustriALL 

 

ក្រុមហ៊ុនម៉ាកយីហោ និង IndustriALL នឹង… 

  • រៀបចំយុទ្ធសាស្ត្រ ដើម្បីផ្ដួចផ្ដើមលើកកម្ពស់សេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈ  
  • ផ្តល់ការកសាងសមត្ថភាពនៅជុំវិញប្រធានបទសេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈ និងការចរចាជាសមូហភាព 
  • ជំរុញឱ្យមានការចុះបញ្ជីការអនុសញ្ញារួមទូទាំងឧស្សាហកម្ម និងអាចពង្រឹងការអនុវត្តក្រោមក្របខ័ណ្ឌច្បាប់ជាតិ  
  • រួមគ្នាស្នើទៅកាន់រដ្ឋាភិបាលឱ្យគាំទ្រដល់ការកំណត់ប្រាក់ឈ្នួលអប្បបរមាដែលមានកម្រិតខ្ពស់ជាង 
  • ធ្វើការងារជាមួយនឹងរោងចក្រ និងសហជីពដែលជាសមាជិករបស់ IndustriALL នៅតាមប្រទេសអាទិភាព ដើម្បីប្រមូលផ្ដុំតួអង្គពាក់ព័ន្ធទាំងនេះឱ្យរួមគ្នាចរចាប្រាក់ឈ្នួលសមរម្យ