បង់ក្លាដែស
ACT កំពុងប្រមូលផ្ដុំតួអង្គពាក់ព័ន្ធសំខាន់ៗឱ្យមកជុំគ្នានៅទីតាំងមួយក្នុងចំណោមទីតាំងដែលមានសារសំខាន់ជាងគេសម្រាប់កសិកម្មសម្លៀកបំពាក់។
ឧស្សាហកម្មកាត់ដេរ និងស្បែកជើង គឺជាឧស្សាហកម្មនាំចេញធំជាងគេទីពីររបស់បង់ក្លាដែស ដែលផ្ដល់ការងារដល់កម្មករជាង ៤ លាននាក់។ ការផ្លាស់ប្តូរឧស្សាហកម្មកាត់ដេរ និងស្បែកជើងជាវិជ្ជមានប្រកបដោយអត្ថន័យ រួមទាំងការធានាប្រាក់ឈ្នួលសមរម្យផងដែរនោះ តម្រូវឱ្យតួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងឧស្សាហកម្មនេះ មានកៅអីអង្គុយនៅតុចរចា។
នៅក្នុងប្រទេសបង់ក្លាដែស ACT បានរៀបចំនូវវេទិកាឧស្សាហកម្មកាត់ដេរ ដែលជាវេទិកាដ៏សំខាន់សម្រាប់ប្រទេសនេះ ដោយមានការប្រមូលផ្ដុំតំណាងពីសហជីព ក្រុមហ៊ុនម៉ាកយីហោ និងនិយោជក។ តំណាងមកពី BGMEA, ក្រុមប្រឹក្សាបង់ក្លាដែសនៃ IndustriALL, IndustriALL Global Union and និងក្រុមហ៊ុនម៉ាកយីហោដែលជាសមាជិករបស់ ACT គឺជាសមាជិករបស់ក្រុមការងារនេះដែលជាយន្តការសម្រាប់ដាក់ចេញរបៀបវារៈសម្រាប់វេទិកានេះ។
វេទិកាបង់ក្លាដែស គឺជាកិច្ចសន្ទនាស្តីពីប្រាក់ឈ្នួល ដើម្បីធានាសិទ្ធិសេរីភាពបង្កើតអង្គការវិជ្ជាជីវៈ និងការអនុវត្តការបញ្ជាទិញប្រកបដោយការទទួលខុសត្រូវ។ កាលពីឆ្នាំ ២០២០ វេទិកានេះបានដាក់ចេញនូវយន្តការដោះស្រាយវិវាទមួយ ដើម្បីឆ្លើយតបចំពោះករណីវិវាទថ្មីៗជាច្រើន ដែលកើតឡើងដោយសារតែបញ្ហាប្រឈមនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។