តើយើងធ្វើអ្វីខ្លះ

ACT មានគោលបំណងសម្រេចឱ្យបាននូវប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករនៅក្នុងឧស្សាហកម្មកាត់ដេរសកល តាមរយៈការចរចាជាសមូហភាពនៅកម្រិតឧស្សាហកម្ម – ជាដំណើរការដែលអាចឈានដល់កិច្ចព្រមព្រៀងចងកាតព្វកិច្ចសម្រាប់កម្មករ និងនិយោជកនៅក្នុងឧស្សាហកម្មទាំងមូល ដែលកិច្ចព្រមព្រៀងនេះលើកឡើងពីបញ្ហាជាច្រើន ក្នុងនោះមានការផ្ដល់ប្រាក់ឈ្នួលសមរម្យផងដែ 

ខណៈពេលដែលការសម្រេចបាននូវប្រាក់ឈ្នួលសមរម្យតាមរយៈការចរចាជាសមូហភាព គឺជាអ្វីដែលអាចសម្រេចទៅបាន វាក៏ជាអ្វីដែលប្រកបដោយមហិច្ឆតាខ្ពស់ដែលទាមទារឱ្យមានការប្រើប្រាស់គោលវិធីដែលនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានចំពោះរបៀបការធ្វើការងារនៅក្នុងឧស្សាហកម្ម និងលើអាទិភាពដែលកំណត់ដោយឧស្សាហកម្ម។ វត្តមានទូទាំងសកលលោករបស់ ACT អាចបែងចែកទៅតាមបណ្តុំយុទ្ធសាស្ត្រដែលត្រូវបានរៀបចំឡើង ដើម្បីកសាងនូវលក្ខខណ្ឌចាំបាច់ ដើម្បីផ្តល់ការគាំទ្រដល់ការចរចាអនុសញ្ញារួម និងធានានូវប្រាក់ឈ្នួលសមរម្យ។ មូលដ្ឋានគ្រឹះទាំងនេះ រួមមាន ជាពិសេស សេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈ និងការអនុវត្តការបញ្ជាទិញ។ 

ការចរចាអនុសញ្ញារួម

ការចរចាអនុសញ្ញារួមនៅកម្រិតឧស្សាហកម្ម គឺជាដំណើរការដើម្បីអាចចុះកិច្ចព្រមព្រៀងចងកាតព្វកិច្ចដែលមានវិសាលភាពគ្របដណ្តប់លើកម្មករ និងនិយោជកនៅក្នុងឧស្សាហកម្មទាំងមូល ជុំវិញបញ្ហាជាច្រើន រាប់បញ្ចូលទាំងការផ្តល់ប្រាក់ឈ្នួលសមរម្យផងដែរ។ 

ការទាមទារប្រាក់ឈ្នួលសមរម្យនៅក្នុងឧស្សាហកម្មកាត់ដេរ និងស្បែកជើង ត្រូវការយន្តការមួយដែលពិចារណាលើតម្រូវការរបស់សហគ្រាសផង និងរបស់កម្មករនិយោជិតផង។ សហគ្រាសត្រូវការឱកាសឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះបម្រែបម្រួលសេដ្ឋកិច្ច ខណៈពេលដែលកម្មករនិយោជិតមិនគួររស់នៅក្នុងពិភពដែលពួកគេត្រូវជួបនឹងបញ្ហាអសន្តិសុខផ្នែកសេដ្ឋកិច្ចជារៀងរាល់ថ្ងៃនោះឡើយ។ ការចរចាអនុសញ្ញារួមនៅកម្រិតឧស្សាហកម្ម បញ្ចូលភាពចាំបាច់ដែលត្រូវបត់បែនផង និងតម្រូវការសន្តិសុខនៃប្រាក់ចំណូលផង តាមរយៈការផ្ដល់ឱ្យនិយោជក និងកម្មករនិយោជិតនូវសេរីភាព ដើម្បីចរចាដោះស្រាយស្របតាមស្ថានភាពរបស់ពួកគេ និងធានាយ៉ាងណាឱ្យស្ដង់ដារដែលបានឯកភាពគ្នាជារួម ចងកាតព្វកិច្ចសម្រាប់ទាំងអស់គ្នា 

សូមអានព័ត៌មានសង្ខេប

សេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈ

សេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈ គឺជាសិទ្ធិមនុស្សរបស់កម្មករនិយោជិតដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដើម្បីបង្កើត និងចូលរួមក្នុងអង្គការវិជ្ជាជីវៈទៅតាមជម្រើសផ្ទាល់ខ្លួនរបស់ពួកគេ។ 

សេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈ គឺជាបុរេលក្ខខណ្ឌសម្រាប់ការចរចាអនុសញ្ញារួម និងជាកត្តាដែលជួយបង្កើនប្រាក់ឈ្នួលផង។ ការគោរពសេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈ ផ្តល់ឱ្យកម្មករនូវសម្លេង និងភាពជាតំណាង ដើម្បីចរចាជាសមូហភាពជាមួយនិយោជកអំពីលក្ខខណ្ឌការងារ រាប់បញ្ចូលទាំងប្រាក់ឈ្នួល និងអត្ថប្រយោជន៍នានាផងដែរ។ 

រុមហ៊ុនម៉ាកយីហោ ដែលជាសមាជិករបស់ ACT ព្រមទាំង សហទាំងសហជីព IndustriALL Global Union បានឯកភាពតាមគោលការណ៍ និងក្របខ័ណ្ឌសកម្មភាពដូចខាងក្រោម៖​ 

  • កម្មករនិយោជិតត្រូវតែមានសេរីភាព និងមានលទ្ធភាពប្រើប្រាស់សិទ្ធិរបស់ខ្លួន ដើម្បីចងក្រងបង្កើតជាអង្គការវិជ្ជាជីវៈ និងចរចាជាសមូហភាពស្របតាមអនុសញ្ញារបស់ ILO  
  • ចាំបាច់ត្រូវមានការប្រើប្រាស់វិធីសាស្ត្ររួមគ្នាមួយ ដើម្បីឱ្យអ្នកចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងអស់អាចបំពេញការទទួលខុសត្រូវរៀងៗខ្លួន ក្នុងការសម្រេចបាននូវសេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈ 
  • សមាជិក ACT ត្រូវផ្តល់ការកសាងសមត្ថភាព ដូចជា ការបណ្ដុះបណ្ដាលអ្នកគ្រប់គ្រង និងកម្មករនិយោជិតអំពីសេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈ និងការចរចាជាសមូហភាព។ 
  • សមាជិក ACT ប្ដេជ្ញារៀបចំយុទ្ធសាស្ត្រ ដើម្បីផ្ដួចផ្ដើមលើកកម្ពស់សេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈ។ 

សមាជិក ACT ត្រូវចូលរួមក្នុងការពិភាក្សា ដើម្បីធានានូវសេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈ។ សូមបន្ថែមអំពីបញ្ហាជាក់លាក់មួយចំនួន៖ 

គោលការណ៍ណែនាំស្ដីពីសេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈរបស់ប្រទេសមីម៉ាន់ម៉ា៖

ការអនុវត្តការបញ្ជាទិញ

ការអនុវត្តការបញ្ជទិញ គឺជាវិធីដែលក្រុមហ៊ុនលក់រាយ និងក្រុមហ៊ុនម៉ាកយីហោធំៗនៅក្នុងសកលលោក ទំនាក់ទំនងការងារជាមួយគ្នា​ និងធ្វើអាជីវកម្មជាមួយក្រុមហ៊ុនផលិតដែលផ្គត់ផ្គង់ផលិតផលឱ្យពួកគេ។ 

ការអនុវត្តការបញ្ជាទិញ គ្របដណ្ដប់លើការធ្វើផែនការយុទ្ធសាស្រ្ត ការស្វែរកប្រភពផលិតផល ការអភិវឌ្ឍ ការទិញ ព្រមទាំងឥរិយាបថគុណតម្លៃ និងគោលការណ៍នានា ដែលឋិតនៅពីក្រោយនៃការអនុវត្តទាំងនេះ ហើយដែលមានឥទ្ធិពលលើកម្មករនិយោជិត។ 

ក្រុមហ៊ុនម៉ាកយីហោដែលជាសមាជិករបស់ ACT បានប្ដេជ្ញាចិត្តធ្វើការរួមគ្នាជាសកលនៅក្នុងគ្រប់ប្រទេស ដែលផលិតផ្គត់ផ្គង់ឱ្យពួកគេ ដើម្បីផ្លាស់ប្ដូររបៀបបញ្ជាទិញ ដែលជាឧបសគ្គរារាំងដល់វឌ្ឍនភាពឆ្ពោះទៅសម្រេចឱ្យបាននូវប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារល្អប្រសើរ។ ការប្ដេជ្ញាចិត្តជាសកលជុំវិញការអនុវត្តការបញ្ជាទិញរបស់ ACT គឺជាជំហានជាក់លាក់ចំនួន ៥ ដែលក្រុមហ៊ុនម៉ាកយីហោដែលជាសមាជិករបស់ ACT កំពុងអនុវត្ត ដើម្បីចាប់ផ្ដើមនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងឧស្សាហកម្មនេះ។ 

ខណៈពេលដែលការកែលម្អការអនុវត្តការបញ្ជាទិញតែឯង នឹងមិនជួយផ្ដល់ប្រាក់ឈ្នួលសមរម្យ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តទាំងនេះគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីនាំមកនូវការបង្កើនប្រាក់ឈ្នួលក្នុងច្រវាក់ផ្គត់ផ្គង់ និងការគោរពសិទ្ធិរបស់កម្មករនិយោជិត។ 

សូមមើលបន្ថែមទៀត

Latest News

View all News