មីយ៉ាន់ម៉ា

សមាជិក ACT នៅក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងពិនិត្យតាមដានយ៉ាងជិតស្និទ្ធលើការវិវឌ្ឍនៅក្នុងប្រទេស និងកំពុងចូលរួមនៅក្នុងកិច្ចសន្ទនាជាមួយនឹងសហព័ន្ធកម្មករឧស្សាហកម្ម មីយ៉ាន់ម៉ា (IWFM) ដែលជាសមាជិករបស់ IndustriALL និងក្រុមការងារនិយោជកដែលមានសមាសភាពជាក្រុមហ៊ុនដែលផ្គត់ផ្គង់ឱ្យក្រុមហ៊ុនម៉ាកយីហោដែលជាសមាជិករបស់ ACT។  

ផលិតផលសម្លៀកបំពាក់គឺជាទំនិញនាំចេញនាំមុខគេរបស់ប្រទេសនេះ ពោលគឺស្មើនឹងជាង ៣០% នៃការនាំចេញសរុបរបស់ប្រទេសនេះ។ មានកម្មករជាង ៥០០.០០០ នាក់ ធ្វើការងារនៅក្នុងវិស័យនេះ ដែលក្នុងនោះ ៨០% គឺជាស្រ្តី។ ក្រុមហ៊ុនម៉ាកយីហោដែលជាសមាជិករបស់ ACT ស្រូបយកការនាំចេញផលិតផលសម្លៀកបំពាក់ប្រមាណ ៤០% ក្នុងចំណោមការនាំចេញផលិតផលសម្លៀកបំពាក់សរុបពីប្រទេសមីយ៉ាន់ម៉ា និងកំពុងបញ្ជាទិញពីរោងចក្រនាំចេញសម្លៀកបំពាក់ប្រមាណ ៨០% នៅក្នុងប្រទេសមីយ៉ាន់ម៉ា។  

តើអ្នកចាប់អារម្មណ៍ចង់ចូលរួមក្នុងការងារ ACT នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែរឬទេ?

សូមទាក់ទងយើង

Latest News

View all News