តើយើងធ្វើអ្វីខ្លះ
ACT មានគោលបំណងសម្រេចឱ្យបាននូវប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករនៅក្នុងឧស្សាហកម្មកាត់ដេរសកល តាមរយៈការចរចាជាសមូហភាពនៅកម្រិតឧស្សាហកម្ម – ជាដំណើរការដែលអាចឈានដល់កិច្ចព្រមព្រៀងចងកាតព្វកិច្ចសម្រាប់កម្មករ និងនិយោជកនៅក្នុងឧស្សាហកម្មទាំងមូល ដែលកិច្ចព្រមព្រៀងនេះលើកឡើងពីបញ្ហាជាច្រើន ក្នុងនោះមានការផ្ដល់ប្រាក់ឈ្នួលសមរម្យផងដែ។
ខណៈពេលដែលការសម្រេចបាននូវប្រាក់ឈ្នួលសមរម្យតាមរយៈការចរចាជាសមូហភាព គឺជាអ្វីដែលអាចសម្រេចទៅបាន វាក៏ជាអ្វីដែលប្រកបដោយមហិច្ឆតាខ្ពស់ដែលទាមទារឱ្យមានការប្រើប្រាស់គោលវិធីដែលនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានចំពោះរបៀបការធ្វើការងារនៅក្នុងឧស្សាហកម្ម និងលើអាទិភាពដែលកំណត់ដោយឧស្សាហកម្ម។ វត្តមានទូទាំងសកលលោករបស់ ACT អាចបែងចែកទៅតាមបណ្តុំយុទ្ធសាស្ត្រដែលត្រូវបានរៀបចំឡើង ដើម្បីកសាងនូវលក្ខខណ្ឌចាំបាច់ ដើម្បីផ្តល់ការគាំទ្រដល់ការចរចាអនុសញ្ញារួម និងធានានូវប្រាក់ឈ្នួលសមរម្យ។ មូលដ្ឋានគ្រឹះទាំងនេះ រួមមាន ជាពិសេស សេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈ និងការអនុវត្តការបញ្ជាទិញ។