ACT និងការអនុវត្តការបញ្ជាទិញ

ក្រុមហ៊ុនម្ចាស់ម៉ាក់ដែលជាសមាជិករបស់ ACT ប្តេជ្ញាធ្វើការងារនៅទូទាំងសកលលោក –ក្នុងគ្រប់ប្រទេសទាំងអស់ដែលផ្គត់ផ្គង់ផលិតផលឱ្យពួកគេ – ដើម្បីផ្លាស់ប្តូរការអនុវត្តការបញ្ជាទិញដែលបន្ទច់បង្អាក់ការសម្រេចបានភាពជឿនលឿនឆ្ពោះទៅផ្តល់ប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារល្អប្រសើរសម្រាប់កម្មករនិយោជិត។

ក្រុមហ៊ុនម្ចាស់ម៉ាកដែលជាសមាជិក ACT បានប្តេជ្ញាកែលម្អការអនុវត្តការបញ្ជាទិញរបស់ខ្លួននៅទូទាំងសកលលោកដោយផ្តោតលើផ្នែកចំនួន ៥ ដែលត្រូវបានកំណត់ថាមានឥទ្ធិពលធំធេងជាងគេមកលើប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។

ការប្តេជ្ញាចិត្តទី ១  – ក្រុមហ៊ុនម្ចាស់ម៉ាកសន្យាថាតម្លៃបញ្ជាទិញមានបញ្ចូលប្រាក់ឈ្នួលជាខ្ទង់ចំណាយថ្លៃដើម។

ការប្តេជ្ញាចិត្តទី ២  – ក្រុមហ៊ុនម្ចាស់ម៉ាកសន្យាថាផ្តល់លក្ខខណ្ឌទូទាត់ដែលផ្តល់ភាពយុត្តិធម៌។

ការប្តេជ្ញាចិត្តទី ៣  – ក្រុមហ៊ុនម្ចាស់ម៉ាកសន្យាថានឹងធ្វើផែនការ និងធ្វើការព្យាករឱ្យបានកាន់តែប្រសើរ។

ការប្តេជ្ញាចិត្តទី ៤  – ក្រុមហ៊ុនម្ចាស់ម៉ាកសន្យាថាផ្តល់កាបណ្តុះបណ្តាលអំពីការស្វែងរកប្រភពបញ្ជាទិញ និងការបញ្ជាទិញប្រកបដោយការទទួលខុសត្រូវ

ការប្តេជ្ញាចិត្តទី ៥  – ក្រុមហ៊ុនម្ចាស់ម៉ាកសន្យាថានឹងអនុវត្តយុទ្ធសាស្ត្រចាកចេញប្រកបដោយការទទួលខុសត្រូវ។

ឯកសារគោលនយោបាយ និងពិធីសារដែលបង្ហាញខាងក្រោម ជួយឱ្យក្រុមហ៊ុនម្ចាស់ម៉ាកដែលជាសមាជិក ACT អនុវត្តការប្តេជ្ញាចិត្តទាំងនេះ។

គណនេយ្យភាព និងការពិនិត្យតាមដាន

 ក្របខ័ណ្ឌគណនេយ្យភាព និងការពិនិត្យតាមដានរបស់ ACT ផ្តល់ឱ្យក្រុមហ៊ុនម្ចាស់ម៉ាកដែលជាសមាជិក ACT នូវសំណុំសូចនាករ និងឧបករណ៍ពិនិត្យតាមដានដែលបានឯកភាពគ្នាសម្រាប់អនុវត្តការប្តេជ្ញាចិត្តជុំវិញការបញ្ជាទិញរបស់ពួកគេ។ ក្រុមហ៊ុនម្ចាស់ម៉ាកដែលជាសមាជិករបស់ ACT ត្រូវធានាថាការអនុវត្តការបញ្ជាទិញរបស់ខ្លួនជួយសម្រួលឱ្យមានការផ្តល់ប្រាក់ឈ្នួលសមរម្យ។

គណៈកម្មាធិការផ្តល់ការគំាទ្រនៅក្នុងប្រទេស

ផ្អែកតាមដំណើរការពិគ្រោះយោបល់សមាជិក ACT បានព្រមព្រៀងបង្កើតគណៈកម្មាធិការគាំទ្រមួយចំនួនសម្រាប់ប្រទេសដែលបានចុះហត្ថលេខាលើអនុសញ្ញារួមនៅកម្រិតឧស្សាហកម្មដំបូងគេ។ ប្រទេសនានាអាចទទួលបានប្រយោជន៍ពីការប្តេជ្ញាចិត្តផ្តល់ការគាំទ្រទាំងនេះ ប្រសិនបើប្រទេសទាំងនេះបានដាក់ឱ្យអនុវត្តនូវអនុសញ្ញារួមនៅកម្រិតឧស្សាហកម្ម ដែលធានាថាប្រាក់ឈ្នួលនឹងមានកំណើនលើសពីអត្រាអតិផរណា និងអត្រាកំណើនផលិតភាព មានការគោរពពេញលេញលើសេរីភាពនៃការបង្កើតសមាគម និងមានយន្តការពិនិត្យតាមដាន។

ព័ត៌មានចុងក្រោយ

មើលព័ត៌មានទាំងអស់