រប្ដេជ្ញាចិត្តជាសកលជុំវិញការអនុវត្តការបញ្ជាទិញរបស់ ACT

ក្រុមហ៊ុនម៉ាកយីហោដែលជាសមាជិករបស់ ACT ប្ដេជ្ញាធ្វើការរួមគ្នានៅកម្រិតសកលក្នុងគ្រប់ប្រទេសទាំងអស់ ដើម្បីឈានទៅធ្វើការផ្លាស់ប្ដូររបៀបបញ្ជាទិញដែលជាឧបសគ្គរារាំងដល់ការសម្រេចបាននូវឌ្ឋនភាពឆ្ពោះទៅផ្ដល់នូវប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារល្អប្រសើរ។ 

ក្រុមហ៊ុនម៉ាកយីហោដែលជាសមាជិករបស់​ ACT បានប្ដេជ្ញាធ្វើការកែលម្អរបៀបបញ្ជាទិញរបស់ខ្លួននៅទូទាំងសកលលោក ដោយផ្ដោតលើផ្នែកចំនួន ៥ ដែលមានមានឥទ្ធិពលខ្លាំងក្លាជាងគេមកលើប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។ 

ការប្ដេជ្ញាចិត្តទាំងនេះរួមមានការផ្ដល់ការគាំទ្រជាក់លាក់ដល់ប្រទេសនានា ដែលជាប្រទេសដំបូងៗដែលបានចុះហត្ថលេខារៀបចំឱ្យមានអនុសញ្ញារួមនៅកម្រិតឧស្សាហកម្ម។ ប្រទេសនានាអាចទទួលបានប្រយោជន៍ពីការប្ដេជ្ញាចិត្តដល់ការគាំទ្រទាំងនេះ។ ប្រសិនបើប្រទេសទាំងនេះមានអនុសញ្ញារួមនៅកម្រិតប្រទេស ដើម្បីធានាឱ្យមានការបង្កើនប្រឈ្នួលលើសពីកម្រិតអតិបរមា និងកំណើនផលិតកម្ម ការគោរពពេញលេញនូវសេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈ និងយន្តការពិនិត្យតាមដាន។