មីយ៉ាន់ម៉ាអំឡុងវិបត្តិកូវីដ-១៩៖ សកម្មភាពរួមគ្នារវាងក្រុមហ៊ុនម៉ាកយីហោសកល សហជីព និងក្រុមហ៊ុនដែលផ្គត់ផ្គង់ឱ្យក្រុមហ៊ុនម៉ាកយីហោដែលជាសមាជិករបស់ ACT

រុមហ៊ុនម៉ាកយីហោដែលជាសមាជិករបស់ ACT ដែលបញ្ជាទិញពីមីយ៉ាន់ម៉ា ក្រុមហ៊ុនផ្គត់ផ្គង់ និងសហជីពនៅថ្នាក់ជាតិ និងថ្នាក់សកលបានបង្កើតនូវកិច្ចសន្ទនារួមគ្នារវាងក្រុមហ៊ុនម៉ាកយីហោ និយោជក សហជីព ក្នុងគោលដៅការពាររោងចក្រ និងកម្មករពីផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩  និងការពារការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេរីភាពការបង្កើតអង្គការវិជ្ជាជីវៈនៅក្នុងឧស្សាហកម្មកាត់ដេរ និងស្បែកជើងរបស់មីយ៉ាន់ម៉ា។ 

វាជាជំហានដំបូង ភាគីទាំងអស់បានចរចាបង្កើតនូវក្របខ័ណ្ឌរួមមួយដែលមានឈ្មោះថា “ប្រទេសមីយ៉ាន់ម៉ាក្នុងអំឡុងវិបត្តិកូវីដ-១៩៖ ធ្វើការរួមគ្នាដើម្បីការពារសុខភាព និងសុខុមាលភាពរបស់កម្មករ និងគាំទ្រដល់ការទូទាត់ប្រាក់ឈ្នួលដល់កម្មករនិយោជិត និងរោងចក្រ។ ក្របខ័ណ្ឌនេះត្រូវបានចរចាដោយសហព័ន្ធកម្មករឧស្សាហកម្មមីយ៉ាន់ម៉ា (IWFM), IndustriALL Global Union, ក្រុមការងារនិយោជកដែលមានសមាសភាពជាក្រុមហ៊ុនផ្គត់ផ្គង់ និងក្រុមហ៊ុនម៉ាកយីហោសកលដែលបញ្ជាទិញពីប្រទេសមីយ៉ាន់ម៉ា។ 

ភាគីទាំងអស់បានឯកភាពធ្វើការងាររួមគ្នាដើម្បីធានាសុខភាពនិងសុវត្ថិភាពរបស់កម្មករ ជំរុញឱ្យមានការគោរពស្តង់ដារការងារស្នូលរបស់ ILO ដូចជា សេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈ ការចូលរួមសហការជាមួយអង្គការស្ថាប័នពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការកៀរគរថវិកាគាំទ្រឱ្យបានឆាប់រហ័ស និងមានលក្ខណៈនវានុវត្តន៍ និងគាំទ្រដល់ការអភិវឌ្ឍសេវាគាំពារសង្គមនៅក្នុងឧស្សាហកម្មកាត់ដេរ និងស្បែងជើង។ 

គោលការណ៍ណែនាំស្ដីពីសេរីភាពនៃការបង្កើតសមាគមវិជ្ជាជីវៈនៅមីយ៉ាន់ម៉ា ដែលបានទទួលការឯកភាពពីក្រុមហ៊ុនម៉ាកយីហោដែលជាសមាជិករបស់ ACT កាលពីខែ វិច្ឆិកា ឆ្នាំមុន បានដាក់ចេញនូវមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងឧស្សាហកម្មកាត់ដេរនៅប្រទេសនេះ និងបានជួយឱ្យភាគីទាំងអស់ឈានដល់ការព្រមព្រៀងគ្នាជុំវិញការឆ្លើយតបជាសមូហភាពរបស់ពួកគេចំពោះវិបត្តិកូវីដ-១៩ នេះបើតាមប្រសាសន៍របស់អគ្គលេខាធិការរង IndustriALL Jenny Holdcroft ។ “កិច្ចព្រមព្រៀងនេះគឺជាក្របខ័ណ្ឌជាក់លាក់សម្រាប់ពន្លឿនសកម្មភាពរួមគ្នា ដើម្បីឆ្លើយតបចំពោះផលប៉ះពាល់នៅដំណាក់កាលបន្ទាប់មកពីរោងចក្រ និងកម្មករនិយោជក។​ យើងអំពាវនាវឱ្យនិយោជក និងក្រុមហ៊ុនម៉ាកយីហោទាំងអស់បញ្ជាដែលបញ្ជាទិញពីប្រទេសមីយ៉ាន់ម៉ា ផ្តល់ការគាំទ្រដល់គោលការណ៍ណែនាំនេះ។” 

Andrei Vasiliev ដែលជាអ្នកឯកទេសផ្នែកការបញ្ជាទិញប្រកបដោយការទទួលខុសត្រូវ និងចរភាពរបស់ក្រុមហ៊ុន Bestseller ដែលជាសមាជិករបស់ ACT មានប្រសាសន៍ថា ដើម្បីសម្រេចបានវឌ្ឍនភាពជាក់ស្ដែង ទាមទារឱ្យភាគីទាំងអស់ធ្វើការងាររួមគ្នា ដោយឈរលើគោលការណ៍គោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក៖ កិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាសង្គមរវាងសហជីព និយោជក ក្រុមហ៊ុនម៉ាកយីហោសកល មានសារសំខាន់យ៉ាងខ្លាំង ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩មកលើឧស្សាហកម្មនេះ។ 

Paul Zhu ប្រតិភូ និងជាអ្នកនាំពាក្យក្រុមការងារនិយោជក ដែលមានសមាសភាពជាក្រុមហ៊ុនផ្គត់ផ្គង់ឱ្យក្រុមហ៊ុនម៉ាកយីហោដែលជាសមាជិករបស់ ACT មានប្រសាសន៍ថាជំងឺកូវីដ-១៩គឺជាបញ្ហាប្រឈមដ៏ធំធេងមួយ។ រោងចក្រនានាកំពុងជួបការលំបាក ហើយយើងមិនដឹងថាតើឧស្សាហកម្មនេះនឹងវិលត្រឡប់មករកភាពប្រក្រតីវិញនៅពេលណា ឬដោយរបៀបណាឡើយ។ ពេលនេះគឺជាពេលដែលនិយោជក និងកម្មករនិយោជិតត្រូវធ្វើការរួមគ្នា ហើយយើងចាំបាច់ត្រូវធ្វើការងារជាមួយក្រុមហ៊ុនម៉ាកយីហោនៅកម្រិតសកល ដើម្បីឱ្យយើងអាចបន្តរស់រាននៅក្នុងវិបត្តិនេះ ។ កិច្ចសហប្រតិបត្តិការពេញលេញពីគ្រប់ភាគីទាំងអស់ មានសារៈសំខាន់ខ្លាំងសម្រាប់ប្រទេសនេះ។” 

Khaing Zar Aung ប្រធានសហព័ន្ធកម្មករឧស្សាហកម្មមីយ៉ាន់ម៉ា (IWFM) និងជាសមាជិករបស់គណៈកម្មាធិការប្រតិបត្តិរបស់ IndustriALL ផងដែរនោះ មានប្រសាសន៍ថា “យើងកំពុងធ្វើការរួចទៅហើយជាមួយនឹងរដ្ឋាភិបាលក្នុងវេទិកាសន្ទនាត្រីភាគី។ ក្របខ័ណ្ឌសកម្មភាពនេះបានដាក់ចេញនូវការប្ដេជ្ញាចិត្តយ៉ាងច្បាស់លាស់ពីសំណាក់សហជីព និយោជក និងក្រុមហ៊ុនម៉ាកយីហោសកល។ យើងកំពុងអំពាវនាវឱ្យក្រុមហ៊ុនម៉ាកយីហោដទៃទៀត ក៏ដូចជាតួអង្គពាក់ព័ន្ធនៅក្នុងឧស្សាហកម្មផ្សេងទៀត ចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការនេះផងដែរ។ យើងចាំបាច់ត្រូវតែធ្វើរួមគ្នា។” 

ទន្ទឹមនឹងក្របខ័ណ្ឌរួមនេះ ក៏មានការរៀបចំនូវផែនការសកម្មភាពផងដែរ តាមរយៈកិច្ចសន្ទនារវាងក្រុមហ៊ុនម៉ាកយីហោ និយោជក និងសហជីព ដែលនឹងកំណត់ពីជំហានបន្ទាប់សម្រាប់គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មកាត់ដេរ និងស្បែកជើងដែលធន់ ងប្រកបដោយចរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ 

បង្កើតឡើង ដើម្បីបន្តស្វែងរកការគាំទ្រពីរតួអង្គពាក់ព័ន្ធផ្សេងទៀតនៅក្នុងឧស្សាហកម្ម ដើម្បីឱ្យពួកគេចូលរួមនៅក្នុងគំនិតផ្ដួចផ្ដើមនេះដែរ ក្របខ័ណ្ឌរួមនេះមានគោលបំណងបន្តបើកទ្វារឧស្សាហកម្មកាត់ដេរ និងស្បែកជើងរបស់ប្រទេសមីយ៉ាន់ម៉ាទៅកាន់ពិភពលោក និងដើម្បីផ្តល់ការការពារដល់កម្មករនិយោជិតនៅក្នុងប្រទេសនេះ។ 

Joint Framework (English)