លក្ខខណ្ឌដើម្បីបានចូលជាសមាជិក

សមាជិកភាពត្រូវបើកចំហសម្រាប់គ្រប់ក្រុមហ៊ុនទាំងអស់ 

បេក្ខជនដែលចង់ក្លាយជាសមាជិករបស់ ACT គួរបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖ 

១. ក្រុមហ៊ុនរបស់អ្នកប្ដេជ្ញាសហការជាមួយនឹងសមាជិកដទៃទៀត ដើម្បីគាំទ្រដល់បេសកកម្មគោលដៅជាយុទ្ធសាស្រ្ត និងយុទ្ធសាស្រ្តកម្មវិធីរបស់ ACT។  

២. ក្រុមហ៊ុនរបស់អ្នកបង្ហាញឱ្យឃើញថា គោលដៅអាជីវកម្មរយៈពេលវែងរបស់ក្រុមហ៊ុនមានទិសដៅស្របគ្នានឹង ACT។ ភស្តុតាងរួមមានការប្ដេជ្ញាចិត្តដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងការអនុវត្តដែលគាំទ្រដល់គំនិតផ្ដួចផ្ដើមកំណត់ប្រាក់ឈ្នួលសមរម្យជាសកល។ ក្រុមហ៊ុនរបស់អ្នកប្ដេជ្ញាបន្ស៊ីសេចក្ដីថ្លែងការណ៍សាធារណៈទាំងអស់របស់ខ្លួនពាក់ព័ន្ធនឹង ACT ឱ្យស្របតាមយុទ្ធសាស្រ្តប្រាស្រ័យទាក់ទងរបស់ ACT។  

៣. ក្រុមហ៊ុនរបស់អ្នកបានបង្កើតទំនាក់ទំនងផ្ទាល់ជាមួយនឹងសហជីព IndustriALL Global Union។ អនុស្សរណៈ ACT ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនរបស់អ្នក និងសហជីព IndustriALL ដោយប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនរបស់អ្នក និងអគ្គលេខាធិការរបស់សហជីព IndustriALL 

៤. ប្រសិនក្រុមហ៊ុនរបស់អ្នកគឺជាផ្នែកនៃសម្ព័ន្ធក្រុមហ៊ុនណាមួយ ក្រុមហ៊ុនទាំងអស់នៅក្នុងសម្ព័ន្ធក្រុមហ៊ុននេះដែលឋិតនៅក្រោមវិសាលភាពនៃ ACT (កាត់ដេរ វាយនភណ្ឌ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ) ចាំបាច់ត្រូវក្លាយជាសមាជិករបស់ ACT ដែរ។  

៥. សមាជិកទាំងអស់ត្រូវតែបង់ថ្លៃចូលរួមធ្វើជាសមាជិកដំបូង និងថ្លៃសមាជិកភាពប្រចាំឆ្នាំ ស្របតាមរចនាសម្ព័ន្ធនៃថ្លៃសេវាសមាជិកភាពរបស់ ACT។ ថ្លៃសេវាសមាជិកភាពប្រចាំឆ្នាំ ត្រូវបានគណនាទៅតាមចំណូលប្រចាំឆ្នាំនៃអាជីវកម្មកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងគ្រឿងបន្ទាប់បន្សំ។ 

សូមទាក់ទងមកកាន់យើងខ្ញុំ។