មីយ៉ាន់ម៉ា
សមាជិក ACT នៅក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងពិនិត្យតាមដានយ៉ាងជិតស្និទ្ធលើការវិវឌ្ឍនៅក្នុងប្រទេស និងកំពុង
ប្រទេសមីយ៉ាន់ម៉ា បានក្លាយជាប្រទេសអាទិភាពរបស់ ACT តាំងពីឆ្នាំ ២០១៨។ នៅខែ ធ្នូ ឆ្នាំ ២០២១ សមាជិក ACT បានធ្វើការសម្រេចចិត្តដ៏លំបាកក្នុងបញ្ឈប់ប្រតិបត្តិការរបស់ ACT ក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារការដកសម្ព័ន្ធសហជីពលមូលដ្ឋាន (IWFM) របស់សហជីពសកល IndustriALL ពីប្រតិបត្តិការរបស់ ACT ព្រោះ ACT លែងអាចធ្វើប្រតិបត្តិការដោយសេរីក្រោមកាលៈទេសៈបច្ចុប្បន្ន។ ACT នឹងវាយតម្លៃសក្តានុពលនៃការចូលរួមនាពេលអនាគត ប្រសិនបើស្ថានភាពក្នុងប្រទេសនេះមានការប្រែប្រួល។
ខ្លឹមសារសង្ខេបស្តីពីគម្រោងកន្លងមក
គោលការណ៍ណែនាំស្តីពីសេរីភាពខាងសមាគមនៅមីយ៉ាន់ម៉ា (FOA) និងយន្តការដោះស្រាយវិវាទក្របខណ្ឌ ៖
នៅឆ្នាំ ២០១៩ និង ២០២០ សហព័ន្ធកម្មករឧស្សាហកម្មមីយ៉ាន់ម៉ា (IWFM) និងក្រុមការងារនិយោជកនៃក្រុមហ៊ុនដែលផ្គត់ផ្គត់ឱ្យក្រុមហ៊ុនម៉ាកយីហោដែលជាសមាជិក ACT បានចរចា និងសម្រេចគោលការណ៍ណែនាំស្តីពីសេរីភាពខាងសមាគមនៅមីយ៉ាន់ម៉ា (Myanmar FOA Guideline) និងយន្តការក្របខណ្ឌដោះស្រាយវិវាទ (DRM) សម្រាប់ការអនុវត្តគោលការណ៍ណែនាំនេះ។
យន្តការដោះស្រាយវិវាទរហ័ស ៖
ចាប់ពីខែ មីនា រហូតដល់ខែ តុលា ឆ្នាំ ២០២១ ACT បានអនុវត្តយន្តការដោះស្រាយវិវាទរហ័ស (Fast-Track Dispute Resolution Mechanism) ពាក់ព័ន្ធនឹងការគោរពសិទ្ធិកម្មករក្នុងប្រទេសមីយ៉ាន់ម៉ា។