កម្ពុជា
សមាជិករបស់ ACT និងដៃគូអន្តរជាតិ កំពុងស្ថិតក្នុងដំណើរការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមគ្នាមួយសម្រាប់ ACT នៅកម្ពុជា។
សមាជិក ACT បានពិគ្រោះយោបល់ជាមួយនឹងតួអង្គពាក់ព័ន្ធសំខាន់ៗនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីពេលដែលគំនិតផ្ដួចផ្ដើមនេះចាប់ផ្ដើមដំបូង។ កម្ពុជាគឺជាដៃគូផលិតដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនម៉ាកយីហោជាច្រើនដែលជាសមាជិករបស់ ACT ហើយការពិភាក្សាជាមួយនឹង GMAC ក្រុមហ៊ុនផ្គត់ផ្គង់ដែលជាសមាជិករបស់ ACT និងសហជីពនៅក្នុងប្រទេសនេះ បានជួយសម្រួចដល់អភិក្រមទាំងមូលរបស់ ACT។ ការរៀបចំឱ្យមានការអនុវត្តការបញ្ជាទិញ និងក្របខ័ណ្ឌគណនេយ្យភាព និងពិនិត្យតាមដានរបស់ ACT ធ្វើឡើងផ្អែកតាមធាតុចូលដែលទទួលបានពីកិច្ចពិគ្រោះយោបល់ធំៗជាច្រើនលើក ជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ ក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ GMAC និងសហជីព។ ការពិភាក្សាពីជំហានបន្ទាប់ដើម្បីឈានទៅបង្កើតអនុសញ្ញារួម កំពុងធ្វើបន្ត។