តើ ACT ជាអ្វី?
ការចរចាតម្លៃរួមក្នុងវិស័យឧស្សាហកម្មទាំងមូល មានន័យថា កម្មករដែលធ្វើការនៅក្នុងឧស្សាហកម្មកាត់ដេរនិងវាយនភ័ណ្ឌនៅក្នុងប្រទេសមួយ អាចចរចាអំពីប្រាក់ឈ្នួលរបស់ពួកគេក្រោមលក្ខខណ្ឌដូចគ្នា ដោយមិនគិតពីរោងចក្រដែលពួកគេកំពុងធ្វើការ និងអាជីវករលក់រាយ និងម៉ាកយីហោផលិតផលដែលពួកគេផលិតនោះទេ។ ការភ្ជាប់ទៅនឹងការអនុវត្តការបញ្ជាទិញ គឺជាការទូរទាត់ប្រាក់ឈ្នួលដែលបានចរចារួចដែលទទួលបានការគាំទ្រនិងអាចអនុវត្តទៅបានតាមរយៈលក្ខខណ្ឌនៃកិច្ចសន្យាជាមួយម៉ាកយីហោផលិតផលអន្តរជាតិនិងអាជីវករលក់រាយនានា។
ACT គឺជាកិច្ចសន្យាអន្តរជាតិដំបូងគេស្តីពីប្រាក់ឈ្នួលសមរម្យនៅក្នុងវិស័យដែលផ្តល់នូវក្របខណ្ឌការងារមួយដែលតាមតាមរយៈនេះ កត្តាដែលពាក់ព័ន្ធទាំងអស់ រាប់បញ្ចូលទាំងម៉ាកយីហោផលិតផលនិងអាជីវករលក់រាយ សហជីពពាណិជ្ជកម្ម សហគ្រាស និងរដ្ឋាភិបាលនានា អាចអនុវត្តទំនួលខុសត្រូវ និងបំពេញតួនាទីរបស់ពួកគេ ដើម្បីសម្រេចបានប្រាក់ឈ្នួលសមរម្យ។
សមាជិក ACT បានព្រមព្រៀងតាមគោលការណ៍មួយចំនួនដូចខាងក្រោម៖
• វិធីសាស្រ្តរួមមួយ ត្រូវការជាចាំបាច់ ដែលក្នុងនោះអ្នកចូលរួមទាំងអស់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលអន្តរជាតិទទួលខុសត្រូវរៀងៗខ្លួន ក្នុងការសម្រេចបាននូវសេរីភាពក្នុងការបង្កើតសមាគម ការចរចាតម្លៃរួម និងប្រាក់ឈ្នួលសមរម្យ។
• កិច្ចព្រមព្រៀងស្តីពីប្រាក់ឈ្នួលសមរម្យ គួរត្រូវបានបង្កើតឡើងតាមរយៈការចរចាតម្លៃរួម រវាងនិយោជកនិងកម្មករ និងអ្នកតំណាងរបស់ពួកគេនៅកម្រិតឧស្សាហកម្មជាតិ។
• កម្មករត្រូវមានសេរីភាព និងអាចអនុវត្តសិទ្ធិរបស់ពួកគេបាន ក្នុងការរៀបចំនិងចរចាតម្លៃជារួម ស្របតាមអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិ(ILO)។
“តាមរយៈការដោះស្រាយបញ្ហារបាំងផ្នែករចនាសម្ព័ន្ធទាក់ទងទៅនឹងប្រាក់ឈ្នួលសមរម្យ ACT មានឱកាសល្អបំផុតក្នុងការបង្កើនប្រាក់ឈ្នួលកម្មករកាត់ដេរ តាមមធ្យោបាយដែលអាចវាស់វែងបាន ដែលមាននិរន្តរភាព និងអាចអនុវត្តបាន។”
Jenny Holdcroft អគ្គលេខាធិការរងសហជីពអ៊ិនដាសស្ទ្រីអល (IndustriALL)
ហេតុអ្វីបានជាត្រូវការ ACT?
ដើម្បីឱ្យមានប្រសិទ្ធិភាពនិងមានអត្ថន័យយើងត្រូវការផ្លាស់ប្តូរអ្វីទាំងអស់នៅទូទាំងឧស្សាហកម្មទាំងមូល។ យើងមិនអាចទៅរោងចក្រតែមួយបានទេ។ យើងត្រូវធានាថាកម្មករទាំងអស់នៅក្នុងសង្វាក់ផ្គត់ផ្គង់សម្លៀកបំពាក់មានប្រាក់ឈ្នួលសមរម្យ។ មិនត្រឹមតែអ្នកដែលផលិតទំនិញសម្រាប់ Primark ឬសមាជិក ACT ណាផ្សេងទៀតទេប៉ុន្តែកម្មករទាំងអស់។
តើ ACT នឹងសម្រេចឲ្យបានប្រាក់ឈ្នួលសមរម្យដោយរបៀបណា?
កិច្ចព្រមព្រៀងនោះភ្ជាប់កាតព្វកិច្ចតាមច្បាប់ និងអាចអនុវត្តបានសម្រាប់ភាគីហត្ថលេខីនិងអាចពង្រីកទៅដល់ឧស្សាហកម្មទាំងមូលនៅក្នុងប្រទេសនោះ ហើយតាមរយៈនេះ វានឹងគ្រប់ដណ្តប់លើកម្មករទាំងអស់នៅក្នុងប្រទេស។
កម្មវិធីរបស់ ACT នឹងផ្តោតសំខាន់ទៅលើដំណើរការប្រឹក្សាយោបល់ ដើម្បីបង្កើតឲ្យមានការគាំទ្រក្នុងចំណោមម្ចាស់សហគ្រាស សហជីពពាណិជ្ជកម្ម និងរដ្ឋាភិបាលនានា។ ពួកគេនឹងរាប់បញ្ចូលទាំងការកសាងសមត្ថភាពដើម្បីគាំទ្រដល់ការចរចា រវាងម្ចាស់សហគ្រាស និងសហជីពពាណិជ្ជកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការពលកម្មអន្តរជាតិ (ILO) និងស្ថាប័នសហប្រតិបត្តិការអភិវឌ្ឍន៍នានា ដើម្បីផ្តល់ជំនួយបច្ចេកទេសដែលចាំបាច់។
សមាជិក ACT ប្តេជ្ញាយ៉ាងខ្លាំងក្លាក្នុងការធានាថា ការអនុវត្តការបញ្ជាទិញរបស់ពួកគេរៀងៗខ្លួន ជួយសម្រួលដល់ការទូរទាត់ប្រាក់ឈ្នួលសមរម្យបាន។ ACT នឹងបង្កើតយន្តការនានា ដើម្បីភ្ជាប់ការអនុវត្តការបញ្ជាទិញទៅនឹងការចរចាតម្លៃជារួមក្នុងវិស័យឧស្សាហកម្មទាំងមូល ដើម្បីធ្វើឲ្យម្ចាស់សហគ្រាសអាចបំពេញបានតាមលក្ខខណ្ឌនានានៃកិច្ចសន្យាស្តីពីប្រាក់ឈ្នួល និងលក្ខខណ្ឌការងារដែលបានចរចារួមគ្នា។
ស្របពេលជាមួយគ្នានោះដែរ ACT នឹងធ្វើការជាមួយម្ចាស់សហគ្រាសនៅក្នុងប្រទេស ដើម្បីបង្កើត និងធ្វើឲ្យប្រសើរឡើងនូវស្តង់ដារ និងប្រព័ន្ធផលិតកម្ម ដូចជា មានធនធានមនុស្ស និងប្រព័ន្ធគ្រប់គ្រងប្រាក់ឈ្នួលគ្រប់គ្រាន់ ជម្រុញឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងផ្នែកផលិតកម្ម និងទំនើបកម្មឧស្សាហកម្ម និងការទទួលស្គាល់ថាសុវត្ថិភាពអាជីវកម្មនិងការប្តេជ្ញាចិត្តចំពោះប្រទេសផលិតនិងម្ចាស់សហគ្រាសនានា គឺជាកត្តាយ៉ាងសំខាន់សម្រាប់ការទូរទាត់ប្រាក់ឈ្នួលសមរម្យ។
តើ ACT កំណត់ប្រាក់ឈ្នួលសមរម្យដោយរបៀបណា?
សមាជិករបស់ ACT គោរពតាមគោលការណ៍ដែលនិយោជក និងកម្មករ និងអ្នកតំណាងរបស់ពួកគេ អាចឈានដល់ការព្រមព្រៀងគ្នាស្តីពីប្រាក់ឈ្នួលសមរម្យតាមរយៈការចរចាតម្លៃជារួមក្នុងវិស័យឧស្សាហកម្មទាំងមូល។ និយាយបែបនេះមានន័យថា ប្រាក់ឈ្នួលដែលបានចរចារួច នឹងខុសគ្នា យោងតាមបរិបទជាតិ ហើយនឹងឆ្លុះបញ្ចាំងពីតម្រូវការរបស់កម្មករ និងនិយោជក ជាជាងចំណុចគោលខាងក្រៅជាក់លាក់ណាមួយ។ ម៉ាកយីហោផលិតផលអន្តរជាតិ អាជីវករលក់រាយរបស់ ACT នឹងធ្វើការជាមួយម្ចាស់សហគ្រាសនានា ហើយសហជីពអ៊ីនដាសស្រ្ទីអល (IndustriALL) នឹងធ្វើការជាមួយសហជីពជាដៃគូនៅក្នុងប្រទេសគោលដៅនានា ដើម្បីឲ្យពួកគេទាំងអស់គ្នាអាចចរចាពីប្រាក់ឈ្នួលសមរម្យមួយបាន។
ដើម្បីឈានទៅសម្រេចបានប្រាក់ឈ្នួលសមរម្យមួយ ACT មានគោលបំណងក្នុងការចែកជូននូវយន្តការមួយដែលអាចសម្រេចបាន អាចធ្វើបាន អាចវាស់វែងបាន និងត្រូវបានទទួលស្គាល់តាមច្បាប់និងអាចអនុវត្តបាន។
UN Declaration of Human Rights, Article 23:(3)
តើអ្វីទៅជាការអនុវត្តការបញ្ជាទិញ?
ការអនុវត្តការបញ្ជាទិញដាក់បញ្ចូលផែនការយុទ្ធសាស្ត្រ ប្រភព ការអភិវឌ្ឍ ការជាវ (ការទិញ) និងអាកប្បកិរិយាពីក្រៅ និងគុណតម្លៃ និងគោលការណ៍នានាដែលជះឥទ្ធិពលដល់កម្មករ។
តើការចរចារតម្លៃជារួមក្នុងវិស័យឧស្សាហកម្មទាំងមូល ខុសគ្នា ពី យន្តការ រៀបចំ ប្រាក់ឈ្នួលអប្បបរមាយ៉ាង ដូចម្តេច?
ប្រាក់ឈ្នួលអប្បបរមា គឺជាប្រាក់ឈ្នួលដែលទាបបំផុត ដែលបានអនុញ្ញាតដោយច្បាប់នៅក្នុងប្រទេសមួយឬនៅក្នុងតំបន់មួយ។ ប្រាក់ឈ្នួលត្រូវបានកំណត់ដោយរដ្ឋាភិបាល និងពេលខ្លះដោយមានការប្រឹក្សាយោបល់ជាមួយសហជីពពាណិជ្ជកម្ម និងអ្នកតំណាងនិយោជក។ តាមធម្មតា ប្រាក់ឈ្នួលអប្បបរមា គឺទាបជាងប្រាក់ឈ្នួលសមរម្យនៅក្នុងប្រទេសដែលផលិតផលិតផលវាយនភ័ណ្ឌ និងកាត់ដេរ។
ការចរចាតម្លៃជារួមក្នុងវិស័យឧស្សាហកម្មទាំងមូល អភិវឌ្ឍយន្តការប្រាក់ឈ្នួលអតិបរមា ដោយបង្កើតជាប្រាក់ឈ្នួល និងលក្ខខណ្ឌការងារដែលសមស្រប សម្រាប់ឧស្សាហកម្ម និងមានការយល់ព្រមពីសហជីពពាណិជ្ជកម្ម និងអ្នកតំណាងរបស់ម្ចាស់សហគ្រាសទាំងអស់។
តើអ្វីទៅជាអត្ថប្រយោជន៍របស់កិច្ចព្រមព្រៀងចរចាតម្លៃរួម ខាង ឧស្សាហកម្ម?
- ធានាថា និយោជកប្រកួតប្រជែងគ្នាតាមរយៈនវានុវត្ត និងគុណភាព និងមិនមានអ្នកដទៃណាលក់ក្នុងតម្លៃថោកជាងគេដោយបន្ទាបតម្លៃ និងស្ថានភាពទំនិញនោះទេ
- ធានាថា កម្មករកាន់តែច្រើនឡើងថែមទៀត ត្រូវបានរ៉ាប់រងដោយ កិច្ចព្រមព្រៀងរួមមួយ រួមទាំងជនអន្តោប្រវេសន៍ កម្មករជាប់កិច្ចសន្យា និងបុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុនតូចៗផងដែរ
- ការកាត់បន្ថយតម្រូវការ និងថ្លៃការអនុវត្តពលកម្មតាមរយៈការបង្កើត ‘គោលការណ៍រួម’ មួយ
- គាំទ្រដល់ការរីកចម្រើនខាងផលិតភាព ទំនើបកម្មឧស្សាហកម្ម
- បង្កើតប្រសិទ្ធិភាព តម្រូវឲ្យមានប្រភពកាន់តែតិចសម្រាប់និយោជក និងសហជីពពាណិជ្ជកម្ម
- ការផ្តល់ជូនភាពច្បាស់លាស់ដល់អាជីវកម្ម ក្នុងការវិនិយោគនិងការរីកចម្រើន